សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន…
សមាគមនិកាយចិន ទៀជីវ កម្ពុជា ប្រកាសស្វែងរកក្រុមហ៊ុនដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ដែលស្ថិតនៅអគារលេខA៩ ផ្លូវលេខ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសស្តីពីការស្វែងរកក្រុមហ៊ុនដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា របស់សមាគមនិកាយចិន ទៀជីវ កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គណៈកម្មការរៀបចំការសាងសង់នៃសមាគមនិកាយចិន ទៀជីវ កម្ពុជាបើកទទួលជាសាធារណៈសម្រាប់ក្រុមហ៊ុនសំណង់ទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើការដេញថ្លៃសាងសង់លើគម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា។ គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា សមាគមបានធ្វើការកំណត់ពីដំណើរការនៃការដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ដូចខាងក្រោម៖
១. អាជ្ញាបណ្ណក្រុមហ៊ុន (ច្បាប់ចម្លង) ១ ច្បាប់។ ២. កម្រងរូបភាពណែនាំអំពីគម្រោងដែលក្រុមហ៊ុនបានទទួលសាងសង់ទាំងក្នុងស្រុកនិងក្រៅស្រុក។ ៣. អាសយដ្ឋានក្រុមហ៊ុន ឈ្មោះអ្នកទទួលការងារ (ច្បាប់ចម្លងអត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន) លេខទូរសព្ទ។
សម្រាប់ព័ត៌មានបន្ថែម ក្រុមហ៊ុនដែលមានបំណងចូលរួមដេញថ្លៃសាងសង់គម្រោងអគារសាលារៀនអន្តរជាតិ ទួន ហ្វា ខាងលើ អាចធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយលេខាធិការដ្ឋានសមាគមនិកាយចិន ទៀជីវ កម្ពុជា តាមរយៈអាសយដ្ឋានខាងលើ ឬអាចទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០៧០ ៦១៣ ១៣៧ (លោក Huang) ឬលេខ ០៩០ ៤២០ ៨៦៥ (លោកស្រី Chen)៕ |
热门推荐